សូរ៉ា 2 · ជូស 2

Al-Baqarah · 2:214

أَمْ حَسِبْتُمْ أَنْ تَدْخُلُوا الْجَنَّةَ وَلَمَّا يَأْتِكُمْ مَثَلُ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ ۖ مَسَّتْهُمُ الْبَأْسَاءُ وَالضَّرَّاءُ وَزُلْزِلُوا حَتَّىٰ يَقُولَ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ مَتَىٰ نَصْرُ اللَّهِ ۗ أَلَا إِنَّ نَصْرَ اللَّهِ قَرِيبٌ

តើពួកអ្នក(អ្នកមានជំនឿ)គិតថានឹងចូលឋានសួគ៌ ដោយមិនទាន់(មានការសាកល្បង)មកដល់ពួកអ្នក ដូចបណ្ដាអ្នក ដែលបានកន្លងផុតទៅមុនពួកអ្នកនោះឬ? ពួកគេបានជួបប្រទះ គ្រោះអត់ឃ្លាន និងជំងឺព្រមទាំងរំជួលចិត្ដ ដោយការភ័យខ្លាច សូម្បីតែអ្នកនាំសារនិងអ្នកដែលរួមជំនឿជាមួយគាត់ក៏លាន់មាត់ ថាៈ ពេលណាទើបជំនួយរបស់អល់ឡោះនឹងមកដល់? ចូរជ្រាប ថាៈ ពិតប្រាកដណាស់ ជំនួយរបស់អល់ឡោះនៅជិតបង្កើយ។

តាហ្វសៀរ

ឬមួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានដោយគ្មានការសាកល្បងណាមួយប៉ះទង្គិចពួកអ្នក ដូចការសាកល្បងរបស់មនុស្សជំនាន់មុនពួកអ្នកទេឬយ៉ាងណា ខណៈដែលពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះគ្រោះទុរភិក្ស ជំងឺ និងការភ័យខ្លាចញាប់ញ័រ រហូតដល់ការសាកល្បងបានធ្លាក់ទៅលើពួកគេធ្វើពួកគេប្រញាប់ប្រញាល់សុំជំនួយពីអល់ឡោះ។ ពេលនោះអ្នកនាំសារនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់បាននិយាយថាៈ តើពេលណាទៅទើបជំនួយរបស់អល់ឡោះនឹងមកដល់នោះ? តើពុំមែនទេឬដែលជំនួយរបស់អល់ឡោះនៅជិតបង្កើយនឹងបណ្តាអ្នកមានជំនឿ និងបណ្តាអ្នកដែលប្រគល់ក្តីទុកចិត្តចំពោះទ្រង់នោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់