សូរ៉ា 2 · ជូស 2
Al-Baqarah · 2:211
سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُمْ مِنْ آيَةٍ بَيِّنَةٍ ۗ وَمَنْ يُبَدِّلْ نِعْمَةَ اللَّهِ مِنْ بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ចូរអ្នក(មូហាំម៉ាត់)សួរអំបូរអ៊ីស្រាអែលថាៈ តើមាន ភសុ្ដតាងបញ្ជាក់ច្បាស់ប៉ុន្មានហើយដែលយើងបានផ្ដល់ឱ្យពួកគេ នោះ? ហើយអ្នកណាប្ដូរនៀកម៉ាត់(សាសនា)របស់អល់ឡោះ បន្ទាប់ពីវាបានមកដល់គេហើយនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែល ជាការសួរបែបស្តីបន្ទោសចំពោះពួកគេថាៈ តើមានវាក្យខណ្ឌដ៏ច្បាស់លាស់ប៉ុន្មានហើយដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់ពួកអ្នកដែលជាភស្តុតាងបញ្ជាក់ពីសច្ចភាពពិតរបស់បណ្តាអ្នកនាំសារ តែពួកអ្នកនៅតែមិនជឿ ព្រមទាំងបានងាកបែរចេញពីភស្តុតាងទាំងនោះ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះជាមួយនឹងការប្រឆាំងនិងការបដិសេធបន្ទាប់ពីគេបានយល់ដឹង និងឃើញជាក់ច្បាស់ហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកប្រឆាំងដែលបដិសេធ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល