សូរ៉ា 2 · ជូស 2

Al-Baqarah · 2:210

هَلْ يَنْظُرُونَ إِلَّا أَنْ يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ

ពួកគេមិនរង់ចាំអ្វីក្រៅពីអល់ឡោះ និងម៉ាឡាអ៊ីកាត់ មកដល់ពួកគេក្នុងស្រមោលពពកឡើយ។ ហើយរឿងរ៉ាវនោះ ត្រូវបានគេកាត់សេចក្ដី។ ហើយរឿងរ៉ាវទាំងឡាយត្រូវវិលត្រឡប់ ទៅកាន់អល់ឡោះវិញ។

តាហ្វសៀរ

ពួកដែលដើរតាមមាគ៌ារបស់ស្ហៃតនដែលជាពួកដែលងាកចេញពីមាគ៌ាពិតទាំងនោះ ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់អល់ឡោះនៅថ្ងៃបរលោក ជាការមកដល់ដែលសាកសមទៅនឹងភាពខ្ពង់ខ្ពស់និងភាពបរិសុទ្ធរបស់ទ្រង់ ក្នុងម្លប់នៃពពកដើម្បីកាត់សេចក្តីរវាងពួកគេនោះឡើយ ហើយពួកគេក៏មិនរង់ចាំអ្វីក្រៅពីការមកដល់របស់បណ្តាម៉ាឡាអ៊ីកាត់ដែលបានហ៊ុមព័ទ្ធជុំវិញពួកគេគ្រប់ទិសទីនោះដែរ។ ហើយនៅពេលនោះ ការកាត់សេចក្តីរបស់អល់ឡោះចំពោះពួកគេត្រូវបានសម្រេចសព្វគ្រប់។ ហើយគ្រប់កិច្ចការទាំងឡាយរបស់ម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបានបង្កើត)គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់