សូរ៉ា 2 · ជូស 2

Al-Baqarah · 2:209

فَإِنْ زَلَلْتُمْ مِنْ بَعْدِ مَا جَاءَتْكُمُ الْبَيِّنَاتُ فَاعْلَمُوا أَنَّ اللَّهَ عَزِيزٌ حَكِيمٌ

ហើយប្រសិនបើពួកអ្នកងាកចេញក្រោយពីភស្ដុតាង យ៉ាងច្បាស់លាស់(មូហាំម៉ាត់ គម្ពីរគួរអាន)បានមកដល់ពួកអ្នក ពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

តាហ្វសៀរ

តែប្រសិនបើពួកអ្នកបានងាកចេញបន្ទាប់ពីបណ្តាភស្តុតាងយ៉ាងច្បាស់លាស់ដែលគ្មានភាពសង្ស័យបានមកដល់ពួកអ្នកហើយនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតទាំងសមត្ថភាពនិងអំណាចរបស់ទ្រង់ និងមហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែង និងការដាក់បញ្ញតិ្តច្បាប់របស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លាចនិងលើកតម្កើងទ្រង់ចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់