សូរ៉ា 2 · ជូស 2
Al-Baqarah · 2:208
يَا أَيُّهَا الَّذِينَ آمَنُوا ادْخُلُوا فِي السِّلْمِ كَافَّةً وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកចូលសាសនា អ៊ីស្លាមដោយពិតប្រាកដ ហើយចូរពួកអ្នកកុំធ្វើតាមមាគ៌ារបស ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ពួកអ្នក យ៉ាងច្បាស់លាស់។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកចូលសាសនាឥស្លាមឲ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួកអ្នកកុំបោះបង់ចោលអ្វីមួយអំពីវា ដូចដែលពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)បានធ្វើឲ្យសោះ ដោយពួកគេបានជឿលើផ្នែកខ្លះនៃគម្ពីរ ហើយមិនជឿលើផ្នែកខ្លះទៀត។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ារបស់ស្ហៃតនឱ្យសោះ ពីព្រោះវាជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល