សូរ៉ា 2 · ជូស 2
Al-Baqarah · 2:207
وَمِنَ النَّاسِ مَنْ يَشْرِي نَفْسَهُ ابْتِغَاءَ مَرْضَاتِ اللَّهِ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលលក់ (លះបង់)ខ្លួនគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ។ ហើយ អល់ឡោះគឺពោរពេញទៅដោយការអាណិតស្រឡាញ់ចំពោះខ្ញុំ របស់ទ្រង់។
តាហ្វសៀរ
ហើយក្នុងចំណោមមនុស្សលោក មានអ្នកមានជំនឿដែលបានលក់ខ្លួនរបស់គេដោយលះបង់វាដើម្បីគោរពប្រតិបត្តិម្ចាស់របស់គេ តស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយបំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ និងអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល