សូរ៉ា 2 · ជូស 2

Al-Baqarah · 2:206

وَإِذَا قِيلَ لَهُ اتَّقِ اللَّهَ أَخَذَتْهُ الْعِزَّةُ بِالْإِثْمِ ۚ فَحَسْبُهُ جَهَنَّمُ ۚ وَلَبِئْسَ الْمِهَادُ

ហើយនៅពេលដែលមានគេនិយាយទៅកាន់អ្នកនោះ ថាៈ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្រអឺតក្រទមបានអូស ទាញគេឱ្យសាងបាបកម្មកាន់តែខ្លាំងទៅវិញ។ ដូចេ្នះ នរកជើហាន់-ណាំគឺគ្រប់គ្រាន់សម្រាប់គេ ហើយវាជាកន្លែងដ៏អាក្រក់បំផុត

តាហ្វសៀរ

ហើយនៅពេលដែលមានគេនិយាយទៅកាន់អ្នកដែលបង្កវិនាសកម្ម (ក្នុងគោលបំណងផ្តល់ជាដំបូន្មាន)ថាៈ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយលើកតម្កើងព្រំដែន(ច្បាប់)របស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយអំពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់នោះ បែរជាភាពក្អេងក្អាងនិងភាពរឹងរួសបានទប់ស្កាត់គេពីការវិលត្រលប់ទៅរកសេចក្តីពិត ហើយគេនៅតែបន្តក្នុងអំពើបាបកម្មទៅវិញ។ ដូចនេះ ការតបស្នងដែលគ្រប់គ្រាន់សម្រាប់គេនោះ គឺការចូលរនកជើហាន់ណាំ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកដែលចូលទៅក្នុងទីនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:206 · Tlawati