សូរ៉ា 2 · ជូស 2

Al-Baqarah · 2:212

زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ

គេបានលំអជីវិតលោកិយនេះសម្រាប់ពួកដែលប្រឆាំង។ ហើយពួកគេតែងតែចំអកឱ្យបណ្ដាអ្នកមានជំនឿ។ តែបណ្ដាអ្នក កោតខ្លាចអល់ឡោះខ្ពង់ខ្ពស់ជាងពួកគេនៅថ្ងៃបរលោក។ ហើយ អល់ឡោះនឹងផ្ដល់លាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា ដោយឥតគណនាឡើយ។

តាហ្វសៀរ

គេបានលម្អជីវិតរស់នៅលើលោកិយនិងអ្វីៗដែលមាននៅលើលោកិយនេះនៃការសប្បាយរីករាយដែលនឹងត្រូវបាត់បង់នោះសម្រាប់ពួកគ្មានជំនឿចំពោះអល់ឡោះ ហើយពួកគេតែងតែសើចចំអកឲ្យបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។ ហើយបណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងបានបោះបង់ចោលប្រការដែលទ្រង់បានហាមឃាត់នោះ គឺពួកគេខ្ពង់ខ្ពស់ជាងពួកដែលគ្មានជំនឿទាំងនោះនៅថ្ងៃបរលោក ដោយអល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌អាត់និន។ ហើយអល់ឡោះនឹងប្រទាន(លាភសក្ការៈ)ឱ្យបុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ដោយមិនអាចគណនាអស់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់