សូរ៉ា 2 · ជូស 1

Al-Baqarah · 2:20

يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُمْ مَشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ផេ្លកបន្ទោរជិតតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដ ដំណើរទៅមុខ តែនៅពេលដែលភាពងងឹតបានគ្របដណ្ដប់ទៅ លើពួកគេ ពួកគេឈរស្ងៀមនៅមួយកន្លែង។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញ របស់ពួកគេ។ ពិតប្រាកដណាស់អល់ឡោះមានអានុភាពលើអ្វីៗ ទាំងអស់។

តាហ្វសៀរ

ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេដោយសារតែពន្លឺដ៏ខ្លាំងក្លារបស់វា។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេស្ថិតក្នុងភាពងងឹត ដោយពួកគេមិនអាចបន្តដំណើរ(ទៅមុខ)បានឡើយ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេដោយសមត្ថភាពរបស់ទ្រង់ដែលគ្របដណ្តប់គ្រប់អ្វីៗទាំងអស់ជាមិនខាន ហើយទ្រង់នឹងមិនត្រឡប់វាមកឱ្យពួកគេវិញឡើយ ដោយសារតែការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ពិតប្រាកដណាស់ ទឹកភ្លៀង គឺប្រៀបដូចជាគម្ពីរគួរអាន សំឡេងផ្គររន្ទះ គឺប្រៀបដូចជាប្រការដែលគេហាមឃាត់ ពន្លឺផ្លេកបន្ទោរ ប្រៀបដូចជាការបង្ហាញពីសេចក្តីពិតដល់ពួកគេម្តងម្កាល ហើយការយកម្រាមដៃញ៉ុកត្រចៀកដោយសារតែ(សំឡេង)ផ្គររន្ទះខ្លាំង ប្រៀបដូចជាការបដិសេធរបស់ពួកគេចំពោះសេចក្តីពិតដោយមិនព្រមទទួលយកវា។ ហើយចំនុចដែលស្រដៀងគ្នារវាងពួកពុតត្បុត និងការប្រៀបធៀបទាំងពីរ(ខាងលើនេះ) គឺការដែលពួកគេមិនអាចទាញយកផលប្រយោជន៍អ្វីបាន។ នៅក្នុងការប្រដូចនឹងភ្លើង គឺអ្នកដែលដុតភ្លើងនោះមិនបានទទួលផលអ្វីពីការដុតភ្លើងនោះ ក្រៅពីភាពងងឹតនិងការឆេះអស់ឡើយ។ ហើយក្នុងការប្រដូចនឹងទឹកវិញ គឺពួកគេមិនបានទទួលផលពីទឺកភ្លៀងនោះទេ ក្រៅតែពីភាពភ័យខ្លាច និងការរំខានពីផ្គររន្ទះនិងផ្លេកបន្ទោរប៉ុណ្ណោះ។ ដូច្នោះហើយ ពួកពុតត្បុតមើលមិនឃើញចំពោះសាសនាឥស្លាម ក្រៅពីភាពលំបាក និងតឹងរឹងនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់