សូរ៉ា 2 · ជូស 1

Al-Baqarah · 2:19

أَوْ كَصَيِّبٍ مِنَ السَّمَاءِ فِيهِ ظُلُمَاتٌ وَرَعْدٌ وَبَرْقٌ يَجْعَلُونَ أَصَابِعَهُمْ فِي آذَانِهِمْ مِنَ الصَّوَاعِقِ حَذَرَ الْمَوْتِ ۚ وَاللَّهُ مُحِيطٌ بِالْكَافِرِينَ

ឬដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំងពីលើមេឃពោរពេញទៅ ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃ ញ៉ុករន្ធត្រចៀករបស់ពួកគេ ដើម្បីការពារពីសំឡេងរន្ទះដោយភ័យ ខ្លាចពីការស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបចំពោះពួកដែល ប្រឆាំងទាំងនោះ។

តាហ្វសៀរ

ចំណែកឯការប្រៀបធៀបពួកគេទៅនឹងទឹកវិញ គឺពួកគេប្រៀបដូចជាភ្លៀងដែលធ្លាក់យ៉ាងខ្លាំងពីលើមេឃពោរពេញទៅដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ ដែលបានបញ្ចុះមកលើក្រុមពួកគេ ហើយធ្វើឱ្យពួកគេភ័យស្លន់ស្លោ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដ៏ខ្លាំងក្លាដោយភ័យខ្លាចសេចក្តីស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបចំពោះពួកគ្មានជំនឿទាំងនោះ ដោយគ្មានអ្វីដែលទ្រង់អសមត្ថភាពឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់