សូរ៉ា 2 · ជូស 1
Al-Baqarah · 2:21
يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱមនុស្សលោក. ចូរពួកអ្នកគោរពសក្ការៈចំពោះម្ចាស់ របស់ពួកអ្នកដែលបានបង្កើតពួកអ្នក និងមនុស្សជំនាន់មុនពួកអ្នក ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ដោយពុំត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ពីព្រោះទ្រង់(តែមួយគត់)ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឈឹមថា ពួកអ្នកនឹងការពារខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មរបស់ទ្រង់ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល