សូរ៉ា 2 · ជូស 2
Al-Baqarah · 2:198
لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَبْتَغُوا فَضْلًا مِنْ رَبِّكُمْ ۚ فَإِذَا أَفَضْتُمْ مِنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِنْدَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِنْ كُنْتُمْ مِنْ قَبْلِهِ لَمِنَ الضَّالِّينَ
ពួកអ្នកគ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកស្វែងរក លាភសក្ការៈ(តាមរយៈជំនួញក្នុងពេលដែលពួកអ្នកធ្វើហាជ្ជី)ពី ម្ចាស់របស់ពួកអ្នក។ ហើយនៅពេលដែលពួកអ្នកវិលត្រឡប់ពី អារ៉ហ្វះ វិញ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្ហ-អារីលហារ៉ម។ ហើយចូរពួកអ្នករំលឹកទៅចំពោះទ្រង់ដូចអ្វីដែល ទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ហើយពួកអ្នកកាលពីមុនពិតជា ស្ថិតនៅក្នុងចំណោមពួកដែលវងេ្វង។
តាហ្វសៀរ
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកលាភសក្ការៈដែលស្របច្បាប់តាមរយៈការធ្វើពាណិជ្ជកម្ម និងអ្វីផ្សេងទៀតក្នុងអំឡុងពេលធ្វើធម្មយាត្រាហាជ្ជីនោះ។ ហើយប្រសិនបើពួកអ្នកបានវិលត្រលប់ពីតំបន់អារ៉ហ្វះមកវិញក្រោយពីពួកអ្នកបានស្នាក់នៅទីនោះនាថ្ងៃទីប្រាំបួនដើម្បីឆ្ពោះទៅកាន់តំបន់មូហ្សហ្ទាលីហ្វះនាយប់ទីដប់នៃខែហ្សុលហិជ្ជះរួចមក ដូច្នេះ ចូរពួកអ្នករំលឹកចំពោះអល់ឡោះ ដោយការតេស្ហពេស តះលិល និងការសុំបួងសួងនៅឯតំបន់ម៉ាស្ហអារិលហារ៉មដែលស្ថិតនៅទឹកដីមូហ្សហ្ទាលីហ្វះចុះ។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះដោយសារទ្រង់បានចង្អុលបង្ហាញពួកអ្នកទៅកាន់សញ្ញានៃសាសនារបស់ទ្រង់ និងការប្រតិបត្តិហាជ្ជីនៅឯគេហដ្ឋានពិសិដ្ឋ(កាក់ហ្ពះ)របស់ទ្រង់។ ជាការពិតណាស់ កាលពីមុនពួកអ្នកធ្លាប់ស្ថិតនៅក្នុងចំណោមពួកដែលវង្វេងអំពីច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល