សូរ៉ា 2 · ជូស 2
Al-Baqarah · 2:199
ثُمَّ أَفِيضُوا مِنْ حَيْثُ أَفَاضَ النَّاسُ وَاسْتَغْفِرُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
បន្ទាប់មកចូរពួកអ្នកចាកចេញពីកន្លែង(អារ៉ហ្វះ)ដែល មនុស្សម្នាបានចាកចេញនោះ ហើយចូរទទូចសុំការលើកលែងទោស ពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
បន្ទាប់មក ចូរពួកអ្នកវិលត្រលប់មកពីអារ៉ហ្វះវិញដូចដែលមនុស្សលោកបានធ្វើដោយត្រាប់តាមព្យាការីអ៊ីព្រហ៊ីម គឺពុំមែនដូចអ្វីដែលពួកអវិជ្ជាបានធ្វើដោយពួកគេមិនស្នាក់នៅទីនោះនោះឡើយ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះលើការខ្វះចន្លោះរបស់ពួកអ្នកក្នុងការប្រតិបត្តិនូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល