សូរ៉ា 2 · ជូស 2

Al-Baqarah · 2:192

فَإِنِ انْتَهَوْا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ

ហើយប្រសិនបើពួកគេបានបពា្ឈប់សង្គ្រាម(បែរមក រកជំនឿ) ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

តាហ្វសៀរ

តែប្រសិនបើពួកគេ(ពួកប្រឆាំង)បានបញ្ឈប់ការប្រយុទ្ធជាមួយពួកអ្នក និងបញ្ឈប់ការប្រឆាំងរបស់ពួកគេហើយនោះ ចូរពួកអ្នកបញ្ឈប់ការប្រយុទ្ធដែរចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះបាបកម្មរបស់ពួកគេកាលពីមុនឡើយ។ ទ្រង់ជាម្ចាស់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនប្រញាប់ដាក់ទោសពួកគេភ្លាមឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់