សូរ៉ា 2 · ជូស 2

Al-Baqarah · 2:191

وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُمْ مِنْ حَيْثُ أَخْرَجُوكُمْ ۚ وَالْفِتْنَةُ أَشَدُّ مِنَ الْقَتْلِ ۚ وَلَا تُقَاتِلُوهُمْ عِنْدَ الْمَسْجِدِ الْحَرَامِ حَتَّىٰ يُقَاتِلُوكُمْ فِيهِ ۖ فَإِنْ قَاتَلُوكُمْ فَاقْتُلُوهُمْ ۗ كَذَٰلِكَ جَزَاءُ الْكَافِرِينَ

ហើយចូរពួកអ្នកសម្លាប់ពួកគេ(សត្រូវដែលវាយ ប្រហារមកលើពួកអ្នក)នៅកន្លែងណាដែលពួកអ្នកបានជួបពួកគេ ហើយបណេ្ដញពួកគេចេញពីកន្លែងណាដែលពួកគេបានបណេ្ដញពួក អ្នក(ទីក្រុងម៉ាក្កះ)។ ហើយហ្វិតណាស់ គឺវាធ្ងន់ធ្ងរជាងការកាប់ សម្លាប់់ទៅទៀត។ ហើយចូរពួកអ្នកកុំបង្កសង្គ្រាមជាមួយពួកគេនៅ ឯម៉ាស្ជិទហារ៉ម លុះត្រាតែពួកគេប្រកាសសង្គ្រាមនឹងពួកអ្នកនៅ ទីនោះមុន។ ដូច្នោះប្រសិនបើពួកគេបានវាយប្រហារមកលើពួកអ្នក នៅទីនោះ ចូរពួកអ្នកវាយបកទៅលើពួកគេវិញ។ ការធ្វើដូច្នោះគឺ ជាការឆ្លើយតបចំពោះពួកដែលប្រឆាំង។

តាហ្វសៀរ

ចូរពួកអ្នក(អ្នកមានជំនឿ)សម្លាប់ពួកគេចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លាប់បានបណ្តេញពួកអ្នកឱ្យចាកចេញវិញចុះ ពោលគឺទីក្រុងម៉ាក្កះ។ ហើយភាពវឹកវរដែលកើតឡើងដោយសារតែការរារាំងអ្នកមានជំនឿពីសាសនារបស់គេ(សាសនាឥស្លាម) និងធ្វើឲ្យគេវិលត្រលប់ទៅកាន់ភាពគ្មានជំនឿវិញនោះ (ទង្វើនេះ)គឺធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយចូរពួកអ្នកកុំផ្តើមប្រយុទ្ធជាមួយពួកគេនៅក្នុងម៉ាស្ជិតអាល់ហារ៉មឱ្យសោះ ដើម្បីជាការគោរពលើកតម្កើងដល់ម៉ាស្ជិតមួយនេះ លុះត្រាតែពួកគេផ្តើមប្រយុទ្ធជាមួយពួកអ្នកនៅទីនោះជាមុនសិន។ ប្រសិនបើពួកគេផ្តើមប្រយុទ្ធ(នឹងពួកអ្នក)នៅក្នុងម៉ាស្ជិតអាល់ហារ៉មនោះ ចូរពួកអ្នកប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ហើយដូចការតបស្នងនេះដែរ (ការសម្លាប់ពួកគេនៅពេលពួកគេបានបង្កសង្គ្រាមនៅក្នុងម៉ាស្ជិតអាល់ហារ៉ម) គឺជាការតបស្នងចំពោះពួកគ្មានជំនឿ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់