សូរ៉ា 2 · ជូស 2

Al-Baqarah · 2:190

وَقَاتِلُوا فِي سَبِيلِ اللَّهِ الَّذِينَ يُقَاتِلُونَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ

ហើយចូរពួកអ្នកធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះប្រឆាំងនឹង ពួកដែលធ្វើសង្គ្រាមនឹងពួកអ្នក ហើយពួកអ្នកកុំល្មើសបំពាន(ដូចជា ការសម្លាប់ស្ដ្រីភេទ កុមារ ចាស់ជរា)។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលល្មើសបំពានឡើយ ។

តាហ្វសៀរ

(ដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់នោះ) ចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធតបតនឹងពួកប្រឆាំងដែលធ្វើសង្គ្រាមនឹងពួកអ្នកដើម្បីរារាំងពួកអ្នកអំពីសាសនារបស់អល់ឡោះចុះ។ ហើយចូរពួកអ្នកកុំបំពានព្រំដែនរបស់អល់ឡោះ(នៅក្នុងពេលប្រយុទ្ធនឹងពួកប្រឆាំង)តាមរយៈការសម្លាប់កុមារ ស្ត្រី មនុស្សចាស់ជរា ឬបំបែកសាកសពឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់ចំពោះអ្វីដែលទ្រង់បានបញ្ញត្តិច្បាប់និងសម្រេចហើយនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:190 · Tlawati