សូរ៉ា 2 · ជូស 2
Al-Baqarah · 2:193
وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ لِلَّهِ ۖ فَإِنِ انْتَهَوْا فَلَا عُدْوَانَ إِلَّا عَلَى الظَّالِمِينَ
ហើយចូរពួកអ្នកបន្ដធ្វើសង្គ្រាមជាមួយពួកគេ ទាល់តែ លែងមានហ្វិតណាស់ ហើយនៅសល់តែការគោរពសក្ការៈទៅចំពោះ អល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់សង្គ្រាម គឺគ្មានសត្រូវទៀតទេ លើកលែងតែចំពោះពួកដែលបំពានប៉ុណ្ណោះ។
តាហ្វសៀរ
ហើយចូរពួកអ្នកប្រយុទ្ធជាមួយពួកគ្មានជំនឿរហូតដល់គ្មានអំពើស្ហ៊ីរិក ការរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះ និងភាពគ្មានជំនឿកើតមាននៅក្នុងចំណោមពួកគេតទៅទៀត ហើយសាសនារបស់អល់ឡោះបានក្លាយជាសាសនាដ៏លេចធ្លោឡើង។ តែប្រសិនបើពួកគេបានបញ្ឈប់នូវភាពគ្មានជំនឿ និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះហើយនោះ ចូរពួកអ្នកបោះបង់ការប្រយុទ្ធនឹងពួកគេចុះ។ ជាការពិតណាស់ គ្មានភាពជាសត្រូវនោះទេលើកលែងតែចំពោះពួកដែលបំពានដោយការគ្មានជំនឿនិងរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល