សូរ៉ា 2 · ជូស 2
Al-Baqarah · 2:188
وَلَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ وَتُدْلُوا بِهَا إِلَى الْحُكَّامِ لِتَأْكُلُوا فَرِيقًا مِنْ أَمْوَالِ النَّاسِ بِالْإِثْمِ وَأَنْتُمْ تَعْلَمُونَ
ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិគ្នាដោយខុសច្បាប់ (សំណូក កេងប្រវ័ពា្ច លួច ប្លន់...)។ ហើយចូរពួកអ្នកកុំផ្ដល់ សំណូកដល់បណ្ដាអ្នកកាន់អំណាច(អ្នកកាត់ក្ដី) ដើម្បីពួកអ្នកនឹង បានស៊ីទ្រព្យសម្បត្ដិរបស់មនុស្សមួយក្រុមដោយខុសច្បាប់ ខណៈ ដែលពួកអ្នកដឹង(ថាច្បាប់ហាមឃាត់)ហើយនោះ។
តាហ្វសៀរ
ហើយចូរពួកអ្នកកុំយកទ្រពសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាតាមរយៈការលួច ការប្លន់ និងកេងប្រវ័ញ្ញបោកប្រាស់ជាដើម។ ហើយចូរពួកអ្នកកុំឈ្លោះប្រកែកគ្នាចំពោះរឿងនោះទៅដល់អ្នកកាត់ក្តី ដើម្បីពួកអ្នកបានស៊ីទ្រព្យសម្បត្តិរបស់មនុស្សមួយក្រុមដោយខុសច្បាប់ ខណៈដែលពួកអ្នកបានដឹងថាអល់ឡោះបានហាមឃាត់អំពីរឿងនេះឲ្យសោះ។ ហើយការប្រព្រឹត្តអំពើបាបទាំងដឹងថា ប្រការនោះត្រូវបានគេហាមឃាត់នោះ គឺជាទង្វើដ៏អាក្រក់បំផុត និងត្រូវទទួលរងនូវការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល