សូរ៉ា 2 · ជូស 2
Al-Baqarah · 2:187
أُحِلَّ لَكُمْ لَيْلَةَ الصِّيَامِ الرَّفَثُ إِلَىٰ نِسَائِكُمْ ۚ هُنَّ لِبَاسٌ لَكُمْ وَأَنْتُمْ لِبَاسٌ لَهُنَّ ۗ عَلِمَ اللَّهُ أَنَّكُمْ كُنْتُمْ تَخْتَانُونَ أَنْفُسَكُمْ فَتَابَ عَلَيْكُمْ وَعَفَا عَنْكُمْ ۖ فَالْآنَ بَاشِرُوهُنَّ وَابْتَغُوا مَا كَتَبَ اللَّهُ لَكُمْ ۚ وَكُلُوا وَاشْرَبُوا حَتَّىٰ يَتَبَيَّنَ لَكُمُ الْخَيْطُ الْأَبْيَضُ مِنَ الْخَيْطِ الْأَسْوَدِ مِنَ الْفَجْرِ ۖ ثُمَّ أَتِمُّوا الصِّيَامَ إِلَى اللَّيْلِ ۚ وَلَا تُبَاشِرُوهُنَّ وَأَنْتُمْ عَاكِفُونَ فِي الْمَسَاجِدِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَقْرَبُوهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ آيَاتِهِ لِلنَّاسِ لَعَلَّهُمْ يَتَّقُونَ
អល់ឡោះបានអនុញ្ញាតឱ្យពួកអ្នករួមរ័កជាមួយនឹង ប្រពន្ធរបស់ពួកអ្នកនៅពេលយប់នៃខែបួស។ ពួកនាង(ប្រពន្ធ)គឺ ជាសំលៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នក(ប្ដី)គឺជាសំលៀក បំពាក់សម្រាប់ពួកនាង។ អល់ឡោះបានដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកបានក្បត់ខ្លួនឯង(រួមរ័កនៅពេលយប់ក្នុងខែបួសដែលពេល មុនអល់ឡោះបានហាមឃាត់)។ បន្ទាប់មកអល់ឡោះបានទទួល យកនូវការសារភាពកំហុសរបស់ពួកអ្នក និងអនុគ្រោះឱ្យពួកអ្នក។ ហើយចាប់ពីពេលនេះតទៅ ចូរពួកអ្នករួមរក័ជាមួយពួកនាង ហើយ ចូរពួកអ្នកស្វែងរកនូវអ្វី(កូនចៅ)ដែលអល់ឡោះបានកំណត់ឱ្យពួក អ្នក ហើយចូរពួកអ្នកហូប និងផឹករហូតទាល់តែផ្ទៃមេឃមានពន្លឺ ពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់។ ហើយចូរពួកអ្នកកុំ រួមរ័កជាមួយប្រពន្ធក្នុងពេលដែលពួកអ្នកកំពុងអៀកទីកាហ្វនៅ ក្នុងម៉ាស្ជិទ។ នោះគឺជាការកំណត់(ច្បាប់)របស់អល់ឡោះ ដូចេ្នះចូរ ពួកអ្នកកុំទៅក្បែរ(បំពាន)វា។ ដូច្នោះហើយ អល់ឡោះបំភ្លឺនូវ ភស្ដុតាងៗរបស់ទ្រង់ទៅកាន់មនុស្សលោក ដើម្បីឱ្យពួកគេ កោតខ្លាច។
តាហ្វសៀរ
ជាការពិតណាស់ កាលពីដំបូង អល់ឡោះបានហាមឃាត់លើបុរសភេទ ប្រសិនបើរូបគេបានដេកនៅពេលយប់នៃខែបួស ហើយក្រោយមក គេបានក្រោកពីដំណេកមុនហ្វាជើរ(សេតារុណ)រះនោះ គឺគេមិនអាចទទួលទានអាហារ ឬរួមដំណេកជាមួយនឹងភរិយារបស់គេបាននោះទេ។ ប៉ុន្តែពេលនេះ ច្បាប់នេះត្រូវបានអល់ឡោះផ្លាស់ប្តូរវិញ ដោយអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អាចរួមដំណេកជាមួយភរិយារបស់ពួកអ្នកបាននៅពេលយប់នៃខែបួសបាន។ ពិតណាស់ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នកនិងជាភាពបរិសុទ្ធសម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់និងជាភាពបរិសុទ្ធសម្រាប់ពួកនាងដែរ ពោលគឺពួកអ្នកមិនអាចខ្វះគ្នាបានឡើយ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់ខ្លួនឯងដោយធ្វើប្រការដែលទ្រង់បានហាមឃាត់។ បន្ទាប់មក ទ្រង់បានអាណិតអាសូរពួកអ្នក ហើយទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានបន្ធូរបន្ថយដល់ពួកអ្នក។ ហេតុដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយពួកនាង ហើយចូរពួកអ្នកសុំកូនចៅពីទ្រង់ចំពោះអ្វីដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកហូបនិងផឹកនៅពេលយប់ រហូតដល់ហ្វាជើរពិត(ហ្វាជើរលើកទីពីរ)បានបង្ហាញឱ្យពួកអ្នកឃើញច្បាស់ ដោយផ្ទៃមេឃមានពន្លឺពណ៌សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រី។ បន្ទាប់មក ចូរពួកអ្នកបំពេញការបួសដោយការតមនូវប្រការណាដែលនាំឲ្យខូចបួស រហូតដល់ថ្ងៃលិចចុះ។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយភរិយារបស់ពួកអ្នកខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វ(តាំងសមាធិ)នៅក្នុងម៉ាស្ជិតឡើយ ព្រោះថាការប្រព្រឹត្តដូចនោះ នាំឱ្យខូចអៀកទីកាហ្វ(របស់ពួកអ្នក)។ បណ្តាច្បាប់ដែលបានលើកឡើងទាំងនេះ គឺជាព្រំដែនរបស់អល់ឡោះ ដែលទ្រង់បានបកស្រាយបញ្ជាក់ពីប្រការដែលអនុញ្ញាត និងប្រការដែលត្រូវបានហាមឃាត់។ ដូច្នេះ ចូរពួកអ្នកកុំទៅជិតវាឱ្យសោះ ពីព្រោះប្រសិនបើគេទៅជិតព្រំដែនរបស់អល់ឡោះនោះ គឺគេអាចនឹងធ្លាក់ចូលទៅក្នុងប្រការដែលទ្រង់ហាមឃាត់។ ហើយដូចការបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់ពីបណ្តាក្រឹតច្បាប់ទាំងនោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដល់មនុស្សលោកដើម្បីឲ្យពួកគេមានការកោតខ្លាចចំពោះទ្រង់ដោយប្រព្រឹត្តតាមបទបញ្ជា និងបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល