សូរ៉ា 2 · ជូស 2

When My servants ask you · Al-Baqarah 2:186

وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ ۖ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ ۖ فَلْيَسْتَجِيبُوا لِي وَلْيُؤْمِنُوا بِي لَعَلَّهُمْ يَرْشُدُونَ

ហើយនៅពេលខ្ញុំរបស់យើងសួរអ្នក(មូហាំម៉ាត់)អំពី យើង (ចូរអ្នកឆ្លើយថា) ពិតប្រាកដណាស់ យើងនៅជិតបំផុត(ដឹង ឮ ឃើញ...)។ យើងទទួលយកការបួងសួងសុំរបស់អ្នកដែលទទូច សុំនៅពេលដែលគេបានបួងសួងសុំពីយើង។ ដូច្នោះហើយ ចូរឱ្យ ពួកគេគោរពប្រតិបត្ដិតាមបញ្ជា របស់យើង ហើយចូរឱ្យពួកគេមាន ជំនឿលើយើង។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។

តាហ្វសៀរ

ហើយនៅពេលដែលបណ្តាខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីការស្ថិតនៅជិតរបស់យើង និងអំពីការឆ្លើយតបរបស់យើងចំពោះការបួងសួងរបស់ពួកគេនោះ ជាការពិតណាស់ យើងស្ថិតនៅជិតពួកគេបង្កើយ ដោយ(យើង)ដឹងបំផុតនូវគ្រប់ស្ថានភាពរបស់ពួកគេ ស្តាប់លឺនូវការបួងសួងរបស់ពួកគេ ដោយពួកគេមិនត្រូវការខ្សែបណ្តាញនោះទេ ហើយក៏មិនត្រូវការបន្លឺសម្លេងឱ្យលឺខ្លាំងៗនោះដែរ។ យើងនឹងឆ្លើយតបចំពោះការបួងសួងរបស់ពួកគេនៅពេលពួកគេបានបួងសួងមកចំពោះយើងប្រកបដោយចិត្តជ្រះថ្លានៅក្នុងការបួងសួងរបស់គេ។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់ និងគោរពតាមបទបញ្ជារបស់យើង ហើយចូរឲ្យពួកគេមានភាពស្ថិតស្ថេរ រឹងមាំលើសេចក្តីជំនឿរបស់ពួកគេចុះ ពីព្រោះប្រការទាំងនោះ គឺជាមធ្យោបាយមួយដែលផ្តល់ផលប្រយោជន៍បំផុតក្នុងការទទួលបាននូវការឆ្លើយតបរបស់យើងចំពោះការបួងសួងរបស់ពួកគេ។ សង្ឃឹមថាតាមរយៈនេះ ពួកគេនឹងដើរនៅលើមាគ៌ាដែលគេបានចង្អុលបង្ហាញទាំងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់