សូរ៉ា 2 · ជូស 2
The fasting verse · Al-Baqarah 2:183
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. អល់ឡោះបានដាក់កាតព្វ កិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួក អ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ម្ចាស់របស់ពួកអ្នកបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យកាន់អំណត់បួស ដូចដែលគេបានដាក់កាតព្វកិច្ច(បួសនេះ)ទៅលើប្រជាជាតិជំនាន់មុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះ ដោយពួកអ្នកបង្កើតនូវរនាំងមួយរវាងខ្លួនពួកអ្នកនិងទណ្ឌកម្មរបស់ទ្រង់ដោយការសាងទង្វើកុសល ហើយក្នុងចំណោមទង្វើកុសលដ៏ធំធេងបំផុតនោះ គឺការកាន់អំណត់បួស(នេះឯង)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល