សូរ៉ា 2 · ជូស 2
Al-Baqarah · 2:182
فَمَنْ خَافَ مِنْ مُوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
អ្នកណាបានដឹងថា អ្នកធ្វើបណ្ដាំមរតកនោះមានការ លំអៀង(ដោយភាន់ច្រឡំ)ឬដោយចេតនា រួចក៏បានសម្រុះសម្រួល រវាងភាគីនានា(ដោយកែតម្រូវបណ្ដាំនេះវិញ) ករណីនេះពុំមាន ទោសកំហុសទៅលើអ្នកនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយជនណាដែលបានដឹងថា អ្នកដែលធ្វើបណ្តាំមរតកនោះមានភាពលម្អៀងពីការពិត ឬក្នុងពាក្យបណ្តាំនោះមានភាពអយុត្តិធម៌ រួចគេបានធ្វើការណែនាំដល់ម្ចាស់បណ្តាំឲ្យធ្វើការកែតម្រូវនូវប្រការខុសឆ្គងដែលមានក្នុងពាក្យបណ្តាំ និងបានផ្សះផ្សាសម្រុះសម្រួលវាងភាគីទំនាស់ទាំងពីរលើបញ្ហាបណ្តាំ(មរតក)នោះ ក្នុងករណីនេះ គឺពុំមានបាបកម្មអ្វីចំពោះគេឡើយ។ ផ្ទុយទៅវិញ គេនឹងទទួលបានផលបុណ្យចំពោះការកែតម្រូវរបស់គេនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់អាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល