សូរ៉ា 2 · ជូស 2
Al-Baqarah · 2:181
فَمَنْ بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
ដូចេ្នះអ្នកណាបានកែប្រែបណ្ដាំ(របស់សព) ក្រោយពី បានឮបណ្ដាំនោះ ពិតប្រាកដណាស់ទោសកំហុសនេះនឹងធ្លាក់ទៅលើ ពួកដែលកែប្រែវា។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង។
តាហ្វសៀរ
ហេតុនេះ ជនណាដែលបានកែប្រែខ្លឹមសារពាក្យបណ្តាំ(របស់សព) ដោយការបន្ថែមបន្ថយឬបានរារាំងបន្ទាប់ពីគេបានដឹងអំពីបណ្តាំ(របស់សព)ហើយនោះ ជាការពិតណាស់ បាបកម្មនឹងធ្លាក់ទៅលើអ្នកដែលកែប្រែបណ្តាំ ពុំមែនធ្លាក់លើអ្នកដែលធ្វើពាក្យបណ្តាំនោះទេ។ ជាការពិតណាស់ អល់ឡោះទ្រង់លឺបំផុតចំពោះពាក្យសំដីរបស់ខ្ញុំបម្រើទ្រង់ មហាដឹងបំផុតពីទង្វើរបស់ពួកគេដោយគ្មានស្ថានភាពណាមួយរបស់ពួកគេអាចរំលងផុតពីទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល