សូរ៉ា 2 · ជូស 2

Al-Baqarah · 2:184

أَيَّامًا مَعْدُودَاتٍ ۚ فَمَنْ كَانَ مِنْكُمْ مَرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِنْ أَيَّامٍ أُخَرَ ۚ وَعَلَى الَّذِينَ يُطِيقُونَهُ فِدْيَةٌ طَعَامُ مِسْكِينٍ ۖ فَمَنْ تَطَوَّعَ خَيْرًا فَهُوَ خَيْرٌ لَهُ ۚ وَأَنْ تَصُومُوا خَيْرٌ لَكُمْ ۖ إِنْ كُنْتُمْ تَعْلَمُونَ

-(ការបួសនេះ)គឺមានចំនួនថ្ងៃដែលគេបានកំណត់។ បើ អ្នកណាក្នុងចំណោមពួកអ្នកមានជម្ងឺ ឬជាអ្នកធ្វើដំណើរ(អាចផ្អាក បួសបាន) តែត្រូវបួសសងនៅថ្ងៃផេ្សងវិញ(ចំនួនថ្ងៃដែលបានផ្អាក នោះ)។ រីឯបណ្ដាអ្នកដែលមានការលំបាកក្នុងការបួស(ចាស់ជរា អ្នកមានជមឺ្ងធ្ងន់ធ្ងរ)គឺត្រូវផ្ដល់អាហារឱ្យអ្នកក្រីក្រជំនួសវិញ។ អ្នកណាបានស្ម័គ្រចិត្ដឱ្យលើសពីចំនួននេះគឺជាការប្រសើរសម្រាប់ រូបគេ។ តែការបួសទាំងលំបាកនោះគឺប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។

តាហ្វសៀរ

ការបួសដែលគេកាតព្វកិច្ចទៅលើពួកអ្នកនោះ គឹពួកអ្នកត្រូវកាន់អំណត់បួសក្នុងចំនួនថ្ងៃតិចតួចប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូចនេះក្នុងចំណោមពួកអ្នក ជនណាហើយដែលមានជំងឺ ឬជាអ្នកធ្វើដំណើរដែលមានការលំបាកក្នុងការកាន់អំណត់បួសនោះ គឺគេអាចផ្អាកបួសបាន។ បន្ទាប់មក គេត្រូវបួសសងវិញក្នុងបណ្តាថ្ងៃដែលគេបានផ្អាកបួសនោះ។ ហើយចំពោះអ្នកដែលអាចកាន់អំណត់បួសបាន តែគេមិនបានបួសនោះ គឺត្រូវទទួលការផាកពិន័យ ដោយត្រូវផ្តល់អាហារដល់អ្នកក្រីក្រតាមចំនួនថ្ងៃដែលគេមិនបានបួសនោះ។ តែជនណាដែលបានបន្ថែមលើសពីការផ្តល់អាហារដល់ជនក្រីក្រម្នាក់ ឬក៏ផ្តល់អាហាររួមជាមួយនឹងការបួសទៀតនោះ វាគឺជាការប្រសើរសម្រាប់រូបគេ។ ហើយការបួសរបស់ពួកអ្នក គឺល្អប្រសើរជាងការដែលពួកអ្នកផ្អាកបួស និងការផ្តល់អាហារដែលជាការផាកពិន័យ ប្រសិនបើពួកអ្នកបានដឹងពីគុណតម្លៃនៃការបួសនោះ។ នេះជាច្បាប់ដំបូងគេដែលអល់ឡោះជាម្ចាស់បានដាក់បញ្ញត្តិទាក់ទងនឹងការកាន់អំណត់បួស ពោលគឺប្រសិនបើចង់កាន់អំណត់បួសនោះ ចូរឲ្យគេកាន់អំណត់បួសចុះ តែប្រសិនបើគេមិនចង់បួសទេ គេអាចផ្អាកបួសបាន ហើយត្រូវផ្តល់អាហារដល់អ្នកក្រីក្រជំនួសវិញ។ ក្រោយមក អល់ឡោះជាម្ចាស់បានដាក់ការកាន់អំណត់បួសនេះជាកាតព្វកិច្ចទៅលើរាល់អ្នកដែលគ្រប់អាយុ និងមានសមត្ថភាពក្នុងការបួសវិញ(ដោយគ្មានជម្រើសដូចមុនឡើយ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់