សូរ៉ា 2 · ជូស 2
Al-Baqarah · 2:178
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنْثَىٰ بِالْأُنْثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِنْ رَبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. គេបានដាក់កាតព្វកិច្ចលើ ពួកអ្នកឱ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម គឺ អ្នកដែលមានសិទ្ធិសេរីភាពដោយអ្នកដែលមានសិទ្ធិសេរីភាព និង ទាសករដោយទាសករ និងស្ដ្រីដោយស្ដ្រី។ ឃាតកណាដែលអាណា ព្យាបាលនៃជនរងគ្រោះបានអនុគ្រោះ ដោយសុខចិត្ដទទួលសំណង ជំនួសការដាក់ទោស(អាណាព្យាបាលជនរងគ្រោះ)ត្រូវទារសំណង ដោយសមរម្យ។ ឯជនល្មើសត្រូវបំពេញសំណងឱ្យបានគ្រប់ចំនួន។ នេះគឺជាការបន្ធូរបន្ថយនិងជាការអាណិតស្រឡាញ់ពីម្ចាស់របស់ ពួកអ្នក។ ហើយអ្នកណារំលោភបំពានបន្ទាប់ពីមានកិច្ចព្រមព្រៀង នេះ អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! គេបានដាក់កាតព្វកិច្ចលើពួកអ្នកក្នុងការវិនិច្ឆ័យរឿងក្តី(ឃាតកម្ម)សម្លាប់អ្នកដទៃដោយចេតនានិងបំពាននោះ គឺត្រូវផ្តន្ទាទោសឃាតករឱ្យដូចបទឧក្រិដ្ឋរបស់គេ។ ដូច្នេះ អ្នកដែលមានសិទ្ធិសេរីភាពត្រូវសម្លាប់ដោយអ្នកមានសិទ្ធិសេរីភាព ទាសករត្រូវសម្លាប់ដោយទាសករ ហើយស្ត្រីត្រូវសម្លាប់ដោយស្ត្រី។ តែប្រសិនបើជនរងគ្រោះបានអនុគ្រោះឲ្យឃាតករឱ្យមុននឹងគេបាត់បង់ជីវិត ឬអាណាព្យាបាលជនរងគ្រោះបានអនុគ្រោះឱ្យគេនោះ គឺត្រូវជំនួសដោយការសងជំងឺចិត្ត (ជាចំនួនប្រាក់សំណងដែលឃាតករត្រូវបង់ជាថ្នូរនឹងការអនុគ្រោះ)។ ចំពោះជនរងគ្រោះ ត្រូវទារសំណងឲ្យបានសមរម្យដោយមិនត្រូវរំលើកបើកកកាយនិងបញ្ឈឺចិត្តដល់ឃាតករឡើយ។ ហើយចំណែកឃាតករវិញក៏ត្រូវផ្តល់សំណងឲ្យបានសមរម្យ(តាមការទាមទារ) ហើយក៏មិនត្រូវពន្យាពេលនោះដែរ។ ការអនុគ្រោះដោយទទួលយកការសងជំងឺចិត្តជាថ្នូរ(នឹងការអនុវត្តទោសលើឃាតករ) គឺជាការបន្ធូរបន្ថយពីម្ចាស់របស់ពួកអ្នកចំពោះពួកអ្នក និងជាក្តីមេត្តាករុណា(របស់ទ្រង់)ចំពោះប្រជាជាតិនេះ។ ដូចនេះ ជនណាដែលបានបំពានលើឃាតករបន្ទាប់ពីការអនុគ្រោះនិងទទួលយកសំណងជំងឺចិត្តហើយនោះ ពិតណាស់ គេនឹងទទួលទណ្ឌកម្មដ៏ខ្លោចផ្សាបំផុតពីអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល