សូរ៉ា 2 · ជូស 2
Al-Baqarah · 2:179
وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
នៅក្នុងការកំណត់សមភាពច្បាប់នៃការកាត់ទោសនោះ គឺដើម្បីឱ្យការរស់នៅប្រកបដោយសុខសន្ដិភាពសម្រាប់ពួកអ្នក ឱ បញ្ញាជនទាំងឡាយ. សង្ឃឹមថា ពួកអ្នកកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
ហើយអល់ឡោះបានសមភាពច្បាប់នៃការវិនិច្ឆ័យទោសសម្រាប់ពួកអ្នកនោះ គឺដើម្បីឲ្យជីវិតរស់នៅរបស់ពួកអ្នកប្រកបទៅដោយសុខសន្តិភាពគ្មានការបង្ហូរឈាម និងការពារពីការបំពានរវាងពួកអ្នក។ មានតែអ្នកដែលមានបញ្ញាញាណដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជារបស់ទ្រង់ទេដែលយល់ដឹងពីរឿងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល