សូរ៉ា 2 · ជូស 2

Al-Baqarah · 2:177

۞ لَيْسَ الْبِرَّ أَنْ تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ

ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬ ទិសខាងលិច(ក្នុងការសឡាត)នោះ មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះគឺអ្នកណាដែលមានជំនឿលើអល់ឡោះ និងថ្ងៃ បរលោក និងម៉ាឡាអ៊ីកាត់ និងគម្ពីរទាំងឡាយ និងបណ្ដាណាពី និង បានបរិច្ចាគទ្រព្យសម្បត្ដិដែលជាទីស្រឡាញ់របស់គេទៅឱ្យញាតិ សន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងអ្នកដំណើរ និងអ្នកសុំទាន និងបានចំណាយទ្រព្យក្នុងការដោះលែងទាសករ និងបានប្រតិបត្ដិ សឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែលគោរពតាម កិច្ចសន្យារបស់ពួកគេនៅពេលដែលពួកគេបានសន្យា និងបណ្ដាអ្នក ដែលអត់ធ្មត់ក្នុងពេលក្រខ្សត់ និងពេលមានគ្រោះថ្នាក់ និងពេល មានសង្គ្រាម។ អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកទាំងនោះដែរ គឺជាបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

មិនទាន់ចាត់ទុកថាជាអំពើល្អដែលអល់ឡោះពេញចិត្តនោះទេ ដោយគ្រាន់តែតម្រង់មុខទៅកាន់ទិសខាងកើត ឬទិសខាងលិច និងទិសផ្សេងទៀតនោះ។ ប៉ុន្តែចាត់ទុកថាជាអំពើល្អនោះ គឺអ្នកដែលមានជំនឿនឹងអល់ឡោះជាម្ចាស់តែមួយគត់ មានជំនឿចំពោះថ្ងៃបរលោក មានជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ទាំងអស់ មានជំនឿចំពោះបណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក មានជំនឿចំពោះបណ្តាព្យាការីទាំងអស់ដោយគ្មានការបែងចែក និងបានបរិច្ចាគទ្រព្យសម្បត្តិដែលគេស្រឡាញ់ចង់បាននោះទៅឲ្យសាច់ញាតិ ក្មេងកំព្រា(ក្មេងកំព្រាឪពុកដែលមិនទាន់ពេញវ័យ) អ្នកដែលមានតម្រូវការចាំបាច់ អ្នកដំណើរដាច់ស្បៀង(ដែលធ្វើដំណើរចេញពីក្រុមគ្រួសារឬប្រទេសរបស់ខ្លួន) និងអ្នកសុំទាន ព្រមទាំងចំណាយទ្រព្យសម្បត្តិរបស់ខ្លួនក្នុងការដោះលែងទាសករ និងដោះលែងចំណាប់ខ្មាំង ហើយគេបានប្រតិបត្តិសឡាតយ៉ាងពេញលេញតាមបទបញ្ជារបស់អល់ឡោះ បានបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច ហើយនិងបណ្តាអ្នកដែលបំពេញកិច្ចសន្យារបស់ពួកគេ ប្រសិនបើពួកគេបានសន្យា ព្រមទាំងបណ្តាអ្នកដែលមានភាពអត់ធ្មត់ទៅលើភាពក្រីក្រ ភាពលំបាកវេទនា ជំងឺឈឺថ្កាត់ និងនៅក្នុងសមរភូមិដែលមានភាពតានតឹងបំផុត ដោយពួកគេមិនរត់គេចយករួចខ្លួនឡើយ។ បណ្តាអ្នកដែលត្រូវបានពិពណ៌នាដោយលក្ខណៈសម្បត្តិទាំងនោះ ពួកគេគឺជាអ្នកដែលមានការជឿជាក់យ៉ាងពិតប្រាកដចំពោះអល់ឡោះទាំងនៅក្នុងជំនឿហើយនិងទង្វើរបស់ពួកគេ ហើយអ្នកទាំងនោះ គឺជាអ្នកដែលគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដែលពួកគេបានអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបានជៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់