សូរ៉ា 2 · ជូស 2
Al-Baqarah · 2:176
ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ
នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។
តាហ្វសៀរ
នោះហើយគឺជាការតបស្នងចំពោះការ(ដែលពួកគេ)លាក់បាំងចំណេះដឹង និងការចង្អុលបង្ហាញ ដោយសារតែអល់ឡោះជាម្ចាស់បានបញ្ចុះនូវបណ្តាព្រះគម្ពីរទាំងឡាយយ៉ាងពិតប្រាកដ ហើយនេះ គឺតម្រូវឲ្យបង្ហាញដល់មនុស្សលោក និងមិនត្រូវលាក់បាំងទេ។ ហើយពួកដែលបានខ្វែងគំនិតគ្នាចំពោះបណ្តាព្រះគម្ពីរទាំងឡាយ ដោយពួកគេបានជឿខ្លះនិងបានលាក់បាំងខ្លះនោះ ពួកគេពិតជាធ្លាក់ក្នុងការបែកបាក់គ្នា មានទំនាស់នឹងគ្នា និងឃ្លាតឆ្ងាយពីការពិតជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល