សូរ៉ា 2 · ជូស 2

Al-Baqarah · 2:175

أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ وَالْعَذَابَ بِالْمَغْفِرَةِ ۚ فَمَا أَصْبَرَهُمْ عَلَى النَّارِ

ពួកទាំងនោះហើយដែលបានយកការចង្អុលបង្ហាញប្ដូរ យកភាពវងេ្វង ហើយយកការអភ័យទោសប្ដូរយកទារុណកម្ម។ ដូចេ្នះ ពួកគេអាចទ្រាំនឹងភ្លើងនរកបាន.

តាហ្វសៀរ

ពួកដែលបានលាក់បាំងចំណេះដឹងដែលមនុស្សត្រូវការទាំងនោះហើយ គឺជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង ខណៈដែលពួកគេលាក់បាំងចំណេះដឹងពិតប្រាកដ ហើយបានយកការអភ័យទោស(ពីអល់ឡោះ)ប្តូរយកទណ្ឌកម្ម។ ជាការពិតណាស់ ពួកគេគ្មានភាពអត់ធ្មត់លើទង្វើដែលជាមូលហេតុនាំឱ្យធ្លាក់ចូលឋាននរកឡើយ គឺហាក់ដូចជាពួកគេមិនខ្វាយខ្វល់ ហើយអាចអត់ទ្រាំនឹងទណ្ឌកម្មដែលមាននៅក្នុងឋាននរកអញ្ចឹង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់