សូរ៉ា 2 · ជូស 2
Al-Baqarah · 2:171
وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ
ហើយការប្រៀបធៀបពួកដែលប្រឆាំង គឺដូចជាអ្នក គង្វាលដែលស្រែកហៅ(សត្វពាហនៈ) ដោយវាមិនយល់អ្វីក្រៅពី ឮសំឡេងអំពាវនាវនិងស្រែកហៅប៉ុណ្ណោះ។ (ពួកនេះ)ថ្លង់ គ និង ខ្វាក់ ដូចេ្នះពួកគេមិនយល់ដឹងអ្វីឡើយ។
តាហ្វសៀរ
ហើយការប្រៀបធៀបពួកគ្មានជំនឿចំពោះការដែលពួកគេធ្វើតាមជីដូនជីតារបស់ពួកគេ(ទាំងងងឹតងងុល)នោះ គឺប្រៀបដូចជាអ្នកគង្វាលសត្វដែលស្រែកហៅសត្វពាហនៈរបស់ខ្លួន ហើយសត្វទាំងនោះបានត្រឹមតែឮសំឡេងរបស់គេ តែវាមិនបានយល់សម្តីរបស់គេ(ម្ចាស់)ឡើយ។ ដូច្នេះ ពួកគេថ្លង់ ដោយមិនឮសេចក្តីពិតដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះទេ ពួកគេគដោយអណ្តាតរបស់ពួកគេរឹងមិនអាចហារស្តីនូវសេចក្តីពិតបាន ហើយពួកគេខ្វាក់មិនអាចមើលឃើញសេចក្តីពិតបានឡើយ។ ដោយហេតុនេះហើយ ពួកគេមិនយល់ការចង្អុលបង្ហាញដែលអ្នក(ព្យាការីមូហាំម៉ាត់)អំពាវនាវពួកគេទៅកាន់វានោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល