សូរ៉ា 2 · ជូស 2

Al-Baqarah · 2:170

وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នក ទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន)។ ពួកគេបានតបវិញថាៈ ទេ. ពួកយើងតាមតែ អ្វីដែលមានពីជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។ តើពួកគេតាមដែរ ឬ ប្រសិនបើជីដូនជីតារបស់ពួកគេឥតយល់ដឹងនិងគ្មានការចង្អុល បង្ហាញអ្វីសោះនោះ?

តាហ្វសៀរ

ហើយនៅពេលមានគេនិយាយទៅកាន់ពួកគ្មានជំនឿទាំងនោះថាៈ ចូរពួកអ្នកធ្វើតាមអ្វីដែលអល់ឡោះបានបញ្ចុះមកនៃការចង្អុលបង្ហាញនិងការបំភ្លឺចុះ។ ពួកគេបាននិយាយតបដោយរឹងទទឹងវិញថាៈ ទេ តាមពិតពួកយើងធ្វើតាមតែអ្វីដែលយើងមានមកអំពីជីដូនជីតារបស់ពួកយើង ដូចជាគោលជំនឿ និងប្រពៃណីជាដើមប៉ុណ្ណោះ។ តើពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដែរឬ បើទោះបីជាជីដូនជីតារបស់ពួកគេមិនមានការយល់ដឹងអ្វីសោះអំពីការចង្អុលបង្ហាញនិងការបំភ្លឺ ហើយក៏មិនទទួលយកការចង្អុលបង្ហាញទៅកាន់សេចក្តីពិតដែលអល់ឡោះពេញចិត្តសោះនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់