សូរ៉ា 2 · ជូស 2
Al-Baqarah · 2:169
إِنَّمَا يَأْمُرُكُمْ بِالسُّوءِ وَالْفَحْشَاءِ وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
ជាការពិតណាស់ គេ(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្ដ តែអំពើអាក្រក់ និងអំពើអសីលធម៌ប៉ុណ្ណោះ និងប្រើឱ្យពួកអ្នក និយាយក្លែងបន្លំចំពោះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
តាហ្វសៀរ
ជាការពិតណាស់ ស្ហៃតនប្រើពួកអ្នកឱ្យសាងតែអំពើអាក្រក់និងប្រព្រឹត្តបាបកម្មធំៗ និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះទាំងក្នុង(បញ្ហាពាក់ព័ន្ធនឹង)គោលជំនឿ និងច្បាប់នៃសាសនាឥស្លាម ដោយគ្មានចំណេះដឹងមកពីអល់ឡោះឬបណ្តាអ្នកនាំសាររបស់ទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល