សូរ៉ា 2 · ជូស 2
Al-Baqarah · 2:168
يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱមនុស្សលោក. ចូរពួកអ្នកបរិភោគនូវអ្វីដែលហា-ឡាល់ ស្អាតស្អំនៅលើផែនដីនេះចុះ ហើយចូរកុំដើរតាមមាគ៌ា នានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវ យ៉ាងពិតប្រាកដចំពោះពួកអ្នក។
តាហ្វសៀរ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វ ដំណាំ និងរុក្ខជាតិ ដែលរកវាបានដោយវិធីដែលត្រូវបានអនុញ្ញាត(ហាឡាល់) ហើយស្អាតស្អំ មិនមានភាពកខ្វក់នៅក្នុងខ្លួនវានោះចុះ។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ពួកស្ហៃតនដែលវាកំពុងតែល្បួងពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក។ សម្រាប់មនុស្សដែលមានសតិបញ្ហាល្អមិនត្រូវដើរតាមសត្រូវរបស់ខ្លួនដែលតែងតែព្យាយាមធ្វើបាបមកលើរូបគេ និង(ដើរតាម)ភាពវង្វេងរបស់វានោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល