សូរ៉ា 2 · ជូស 2
Al-Baqarah · 2:172
يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ وَاشْكُرُوا لِلَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកបរិភោគចំណី អាហារស្អាតស្អំ(ហាឡាល់) ដែលយើងបានប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះប្រសិនបើពួកអ្នកជាអ្នក ដែលគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់នោះ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿនឹងអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិភោគអំពីចំណីអាហារស្អាតស្អំដែលអល់ឡោះទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នក និងបានអនុញ្ញាតវាដល់ពួកអ្នកចុះ។ ហើយចូរពួកអ្នកដឹងគុណអល់ឡោះទាំងខាងក្រៅនិងខាងក្នុងចំពោះអ្វីដែលទ្រង់បានប្រោសប្រទានមកលើពួកអ្នកអំពីបណ្តាឧបការគុណទាំងឡាយ។ ហើយក្នុងចំណោមការដឹងគុណអល់ឡោះជាម្ចាស់នោះ គឺពួកអ្នកត្រូវគោរពប្រតិបត្តិតាមទ្រង់ និងត្រូវជៀសវាងពីប្រការល្មើសចំពោះទ្រង់ ប្រសិនបើពួកអ្នកគោរពសក្ការៈទ្រង់តែមួយ ហើយមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់មែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល