សូរ៉ា 2 · ជូស 1

Al-Baqarah · 2:16

أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ

ពួកអ្នកទាំងនោះ គឺជាពួកដែលបានយកការចង្អុលបង្ហាញ មកប្ដូរយកភាពវងេ្វង ហើយការធ្វើជំនួញរបស់ពួកគេបែបនេះគ្មាន ចំណេញអ្វីឡើយ ហើយពួកគេក៏មិនមែនជាពួកដែលបានទទួល ការចង្អុលបង្ហាញដែរ។

តាហ្វសៀរ

ពួកពុតត្បុតដែលមានលក្ខណៈសម្បត្តិបែបនេះទាំងអស់នោះ ពួកគេគឺជាពួកយកសេចក្តីជំនឿមកប្តូរយកភាពគ្មានជំនឿ ហើយការធ្វើជំនួញរបស់ពួកគេបែបនេះ គឺគ្មានផលចំណេញអ្វីឡើយ ត្បិតពួកគេខាតបង់សេចក្តីជំនឿចំពោះអល់ឡោះ ហើយពួកគេ ក៏មិនមែនជាពួកដែលបានទទួលការចង្អុលបង្ហាញទៅកាន់ការពិតនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់