សូរ៉ា 2 · ជូស 1
Al-Baqarah · 2:17
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ការប្រៀបធៀបរបស់ពួកគេ គឺប្រៀបដូចនឹងអ្នកដែលបានបង្កាត់ភ្លើង ហើយនៅពេលដែលភ្លើងបានបំភ្លឺនូវអ្វីៗដែលនៅជុំវិញគេ អល់ឡោះបានបំបាត់ពន្លឺរបស់ពួកគេទៅវិញ ហើយទុកឱ្យពួកគេស្ថិតនៅក្នុងភាពងងឹតដោយពួកគេមើលមិនឃើញអ្វីឡើយ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់បានលើកយកឧទារណ៍ចំនួនពីរមកប្រៀបធៀបពួកពុតត្បុតទាំងនោះ ៖ ទីមួយ គឺប្រៀបដូចភ្លើង និងទីពីរប្រៀបដូចទឹក។ ចំពោះការប្រៀបធៀបពួកគេដូចជាភ្លើង គឺពួកគេប្រៀបដូចអ្នកដែលបង្កាត់ភ្លើងដើម្បីទទួលបានពន្លឺអំពីវា។ នៅពេលដែលពន្លឺរបស់វាត្រូវបានឆេះភ្លឺឡើង ហើយពួកគេគិតថា ពួកគេអាចទាញយកផលប្រយោជន៍ពីពន្លឺរបស់ភ្លើងនោះ ស្រាប់តែពេលនោះពន្លីក៏បានរលត់បាត់ទៅ។ អ្វីដែលនៅសល់គឺការឆេះអស់ ហើយបន្សល់ទុកឱ្យពួកគេស្ថិតនៅក្នុងភាពងងឹតដោយមើលអ្វីៗមិនឃើញ និងមិនទទួលបានការចង្អុលបង្ហាញឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល