សូរ៉ា 2 · ជូស 1
Al-Baqarah · 2:15
اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
អល់ឡោះចំអកលេងសើចចំពោះពួកគេវិញ ហើយទ្រង់ បន្ដឱ្យពួកគេស្ថិតនៅក្នុងភាពវងេ្វងរបស់ពួកគេ ដោយពួកគេស្រពេចស្រពិល។
តាហ្វសៀរ
អល់ឡោះចំអកឡកឡឺយចំពោះពួកគេវិញជាថ្នូរនឹងការចំអកឡកឡឺយរបស់ពួកគេចំពោះអ្នកមានជំនឿ ដើម្បីជាការតបស្នងចំពោះពួកគេទៅតាមប្រភេទនៃទង្វើដែលពួកគេបានសាង។ នេះគឺជាការតបស្នងតាមច្បាប់អ្នកមូស្លីមនៅក្នុងលោកិយ។ ចំណែកឯនៅថ្ងៃបរលោកវិញ គឺគេនឹងតបស្នងដល់ពួកគេទៅលើការប្រឆាំង ហើយនិងភាពពុតត្បុតរបស់ពួកគេ។ ដូច្នោះដែរ អល់ឡោះបានពន្យារពេលដល់ពួកគេដើម្បីឲ្យពួកគេនៅតែបន្តស្ថិតនៅក្នុងភាពវងេ្វង និងភាពក្បត់របស់ពួកគេ ដោយពួកគេនៅតែមានភាពស្រពិចស្រពិល មិនច្បាស់លាស់ដដែល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល