សូរ៉ា 2 · ជូស 1

Al-Baqarah · 2:14

وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ

ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿពួកគេបាននិយាយអះអាងថាៈពួកយើងបានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេបានវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងនៅជាមួយពួកអ្នក(ប្រកាន់ជំនឿដូចពួកអ្នកដែរ) តាមការពិតពួក យើងគ្រាន់តែចំអកលេងសើចប៉ុណ្ណោះ។

តាហ្វសៀរ

ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេបាននិយាយថាៈ ពួកយើងបានជឿដូចអ្វីដែលពួកអ្នកមានជំនឿដែរ។ ពួកគេនិយាយដូច្នោះព្រោះតែពួកគេខ្លាចអ្នកមានជំនឿប៉ុណ្ណោះ។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកមានជំនឿហើយវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេបាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងនឹងនៅជាមួយពួកអ្នកលើមាគ៌ារបស់ពួកអ្នកដដែល ក៏ប៉ុន្តែពួកយើងឯកភាពជាមួយពួកមានជំនឿនោះគ្រាន់តែជាការចំអកឡកឡឺយចំពោះពួកគេប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់