សូរ៉ា 2 · ជូស 1

Al-Baqarah · 2:13

وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِنْ لَا يَعْلَمُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកជឿដូចអ្វីដែលមនុស្ស(អ្នកមានជំនឿ)បានជឿ។ ពួកគេបានតបថាៈ តើឱ្យពួកយើងជឿដូចមនុស្សឆោតល្ងង់យ៉ាងដូចមេ្ដច ទៅ? ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលគេប្រើពួកគេ(ពួកពុតត្បុត)ឲ្យមានជំនឿដូចអ្វីដែលក្រុមរបស់ព្យាការីមូហាំម៉ាត់(បណ្តាអ្នកមានជំនឿ)បានជឿ ពួកគេបានតបទៅវិញក្នុងន័យបដិសេធនិងសើចចំអកដោយសម្តីរបស់ពួកគេថាៈ តើឱ្យពួកយើងជឿដូចមនុស្សមានខួរក្បាលខ្សោយបានជឿយ៉ាងដូចមេ្ដចទៅ? តែការពិត ពួកគេទៅវិញទេដែលជាពួកឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងដូច្នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់