សូរ៉ា 2 · ជូស 2
Al-Baqarah · 2:155
وَلَنَبْلُوَنَّكُمْ بِشَيْءٍ مِنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِنَ الْأَمْوَالِ وَالْأَنْفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ
ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយការភ័យ ខ្លាច និងភាពអត់ឃ្លាន និងកង្វះទ្រព្យសម្បត្ដិ និងសេចក្ដីស្លាប់ និង កង្វះផលានុផល។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលអត់ធ្មត់។
តាហ្វសៀរ
ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយគ្រោះភ័យជាច្រើនប្រភេទដូចជា ការភ័យខ្លាចពីសត្រូវរបស់ពួកអ្នក គ្រោះអត់ឃ្លានដោយខ្វះអាហារ កង្វះខាតទ្រព្យសម្បត្តិដោយសារតែវាបាត់បង់ ឬមានភាពលំបាកក្នុងការរកស៊ីទទួលទាន ការបាត់បង់ជីវិតដោយសាររោគា ឬបាត់បង់ជីវិតដោយសារតែការពលីជីវិតនៅក្នុងមាគ៌ាអល់ឡោះ និងកង្វះខាតផលដំណាំដែលដាំដុះនៅលើដីជាដើម។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានភាពអត់ធ្មត់លើបណ្តាគ្រោះថ្នាក់ទាំងនោះ ចំពោះអ្វីដែលនឹងធ្វើឱ្យពួកគេរីករាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល