សូរ៉ា 2 · ជូស 2

Al-Baqarah · 2:156

الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ

ពួកដែលនៅពេលគ្រោះមហន្ដរាយណាមួយបានធ្លាក់ លើពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជា កម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិល ត្រឡប់ទៅរកទ្រង់វិញ។

តាហ្វសៀរ

គឺបណ្តាអ្នកដែលនៅពេលណាដែលពួកគេជួបប្រទះនូវគ្រោះថ្នាក់ណាមួយនៃបណ្តាគ្រោះថ្នាក់ទាំងនោះ ពួកគេនិយាយដោយការពេញចិត្តនិងព្រមទទួលយកថាៈ ពិតណាស់ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ដោយទ្រង់ចាត់ចែងចំពោះពួកយើងតាមអ្វីដែលទ្រង់មានចេតនា ហើយពួកយើងពិតជាអ្នកវិលត្រលប់ទៅកាន់ទ្រង់វិញនាថ្ងៃបរលោក។ ពិតណាស់ ទ្រង់ជាអ្នកដែលបានបង្កើតពួកយើង និងបានប្រោសប្រទានឲ្យពួកយើងនូវឧបការគុណផ្សេងៗគ្នា ហើយទ្រង់ជាទីដែលយើងនឹងវិលត្រលប់ទៅវិញ និងជាទីអវសាននៃកិច្ចការរបស់ពួកយើង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់