សូរ៉ា 2 · ជូស 2
Al-Baqarah · 2:154
وَلَا تَقُولُوا لِمَنْ يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِنْ لَا تَشْعُرُونَ
ហើយចូរពួកអ្នកកុំនិយាយចំពោះអ្នកដែលត្រូវបានគេ សម្លាប់ក្នុងមាគ៌ា របស់អល់ឡោះថាៈ ឪពួកគេស្លាប់ឪ ឱ្យសោះ។ ផ្ទុយ ទៅវិញពួកគេនៅរស់ ប៉ុន្ដែពួកអ្នកមិនអាចដឹងបានឡើយ។
តាហ្វសៀរ
ហើយពួកអ្នក(ឱបណ្តាពួកអ្នកដែលមានជំនឿ)មិនត្រូវនិយាយចំពោះអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះថាៈ ពិតណាស់ ពួកគេជាមនុស្សស្លាប់ដែលពួកគេបានស្លាប់ដូចអ្នកដទៃបានស្លាប់ឡើយ។ ផ្ទុយទៅវិញ ពួកគេនៅមានជីវិតនៅឯម្ចាស់របស់ពួកគេ។ ប៉ុន្តែពួកអ្នកមិនអាចយល់បានឡើយនៃការមានជីវិតរបស់ពួកគេនោះ ព្រោះថាវាជាការរស់ជាលក្ខណៈពិសេស ដោយគ្មានផ្លូវនឹងអាចដឹងបានឡើយ លុះត្រាតែមានវ៉ាហ៊ីពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល