សូរ៉ា 2 · ជូស 2

Al-Baqarah · 2:149

وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِنْ رَبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ

ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពិតប្រាកដណាស់ វាគឺជាការពិតមកពីម្ចាស់របស់អ្នក។ ហើយ អល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះ ឡើយ។

តាហ្វសៀរ

ទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)និងបណ្តាអ្នកដែលដើរតាមអ្នកចេញពីទីកន្លែងណា និងស្ថិតនៅទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាត(ថ្វាយបង្គំ)នោះ ចូរអ្នកតម្រង់មុខទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ពិតណាស់ វាជាសេចក្តីពិតដែលគេបានផ្តល់វ៉ាហ៊ីមកកាន់អ្នកពីម្ចាស់របស់អ្នក។ ហើយអល់ឡោះជាម្ចាស់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងប្រព្រឹត្តនោះទេ។ ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វីដែលអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់