សូរ៉ា 2 · ជូស 2
Al-Baqarah · 2:150
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពួកអ្នកនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ ពួកអ្នកទៅកាន់ទិសរបស់វា ដើម្បីកុំឱ្យមនុស្សជជែកតវ៉ានឹងពួកអ្នក លើកលែងតែពួកមួយចំនួនក្នុងចំណោមពួកគេដែលបានបំពាន ប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចពួកគេ ហើយចូរពួកអ្នកកោត ខ្លាចយើងវិញ ហើយយើងប្រាកដជានឹងបំពេញនូវនៀកម៉ាត់របស់ យើងលើពួកអ្នក និងដើម្បីពួកអ្នកមានការចង្អុលបងា្ហញ។
តាហ្វសៀរ
ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)ចេញពីទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាតនោះ ចូរអ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉ម(គិបឡាត់)ចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសគិបឡាត់ចុះនៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាតនោះ ដើម្បីកុំឲ្យមនុស្សលោកលើកយកហេតុផលនោះមកប្រឆាំងនឹងពួកអ្នក លើកលែងតែអ្នកដែលបានបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ ដោយពួកគេនៅតែរឹងចចេស ហើយលើកយកហេតុផលខ្សោយៗមកប្រឆាំងនឹងពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចម្ចាស់របស់ពួកអ្នកតែមួយគត់វិញ ដោយការធ្វើតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះបានដាក់ច្បាប់បញ្ញត្តិឱ្យតម្រង់ទៅកាន់ទិសកាក់ហ្ពះ(គិបឡាត់)នេះ គឺដើម្បីបំពេញនូវឧបការគុណរបស់ទ្រង់មកឱ្យពួកអ្នកតាមរយៈការលើកតម្កើងពួកអ្នកឱ្យមានឧត្តមភាពលើសប្រជាជាតិដទៃទៀត និងដើម្បីចង្អុលបង្ហាញពួកអ្នកឱ្យទៅកាន់ទិសគិបឡាត់ដែលឧត្តុង្គឧត្តមជាងគេបំផុតរបស់មនុស្សលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល