សូរ៉ា 2 · ជូស 2

Al-Baqarah · 2:148

وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ហើយសម្រាប់រាល់ប្រជាជាតិនីមួយៗមានទិស (គីប-ឡាត់)ដែលគេតម្រង់ទៅរកវា។ ហេតុនេះ ចូរពួកអ្នកប្រជែងគ្នា ក្នុងការធ្វើអំពើល្អ។ ទោះបីជាពួកអ្នកនៅកន្លែងណាក៏ដោយ ក៏ អល់ឡោះនឹងប្រមូលផ្ដុំពួកអ្នកទាំងអស់(នៅថ្ងៃបរលោក)ដែរ។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

តាហ្វសៀរ

ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងឡាយ គឺមានទិស(គិបឡាត់)ដែលពួកគេតម្រង់ទៅរក ទាំងដឹងដោយវិញ្ញាណទាំងប្រាំ និងទាំងស្មារតី។ ដូចនេះ បើទោះបីជាទិសគិបឡាត់របស់ពួកគេ និងអ្វីដែលអល់ឡោះបានដាក់ច្បាប់បញ្ញត្តិចំពោះពួកគេមានភាពខុសគ្នាក៏ដោយ ក៏ភាពខុសគ្នា(នៃច្បាប់តាមសម័យកាលនីមួយៗ)និងទិស(គិបឡាត់)ជាច្រើនរបស់ពួកគេ(ផ្សេងៗគ្នា)នេះ មិនបានផ្តល់គ្រោះថ្នាក់អ្វីឡើយ ប្រសិនបើនេះជាបទបញ្ជានិងជាបទបញ្ញត្តិរបស់អល់ឡោះជាម្ចាស់នោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រជែងគ្នាធ្វើអំពើល្អដែលគេបានបង្គាប់ឱ្យពួកអ្នកធ្វើចុះ។ ហើយអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំពួកអ្នក(ឱ្យមកជុំគ្នា)នៅថ្ងៃបរលោក ទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ដើម្បីទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកវិញ។ ជាការពិតណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។ ដូចនេះ ការប្រមូលផ្តុំនិងការតបស្នងចំពោះពួកអ្នកនោះ គឺមិនមានការលំបាកអ្វីឡើយចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់