សូរ៉ា 2 · ជូស 2

Al-Baqarah · 2:142

۞ سَيَقُولُ السُّفَهَاءُ مِنَ النَّاسِ مَا وَلَّاهُمْ عَنْ قِبْلَتِهِمُ الَّتِي كَانُوا عَلَيْهَا ۚ قُلْ لِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ

មនុស្សឆោតល្ងង់មួយចំនួននឹងនិយាយថាៈ តើអ្វីទៅ ដែលធ្វើឱ្យពួកគេ(មូស្លីម)បែរចេញពីគីបឡាត់(ទិសឆ្ពោះទៅ យេរ៉ូសាឡឹម)ដែលពួកគេធ្លាប់តម្រង់ពីមុនមក(នៅពេលដែល ពួកគេថ្វាយបង្គំ)? ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ទិសខាងកើត និងទិសខាងលិចគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ចង្អុលបង្ហាញ អ្នកណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

តាហ្វសៀរ

មនុស្សអវិជ្ជាដែលមានប្រាជ្ញាទន់ខ្សោយក្នុងចំណោមពួកយូដា និងអ្នកដែលស្រដៀងនឹងពួកគេក្នុងចំណោមពួកពុតត្បុតនឹងនិយាយថាៈ តើអ្វីទៅដែលធ្វើឲ្យជនមូស្លីមងាកបែរចេញពីទិសគិបឡាត់នៃពៃទុលមឹកទិស(ក្រុងយេរូសាឡឹម) ដែលធ្លាប់ជាទិសគិបឡាត់របស់ពួកគេពីមុនមកនោះ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ការគ្រប់គ្រងទិសខាងកើត ទិសខាងលិច និងទិសដទៃទៀត គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានចេតនាឲ្យខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់តម្រង់ទៅកាន់ទិសណាមួយនោះតាមតែទ្រង់មានចេតនា។ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់