សូរ៉ា 2 · ជូស 2
Al-Baqarah · 2:143
وَكَذَٰلِكَ جَعَلْنَاكُمْ أُمَّةً وَسَطًا لِتَكُونُوا شُهَدَاءَ عَلَى النَّاسِ وَيَكُونَ الرَّسُولُ عَلَيْكُمْ شَهِيدًا ۗ وَمَا جَعَلْنَا الْقِبْلَةَ الَّتِي كُنْتَ عَلَيْهَا إِلَّا لِنَعْلَمَ مَنْ يَتَّبِعُ الرَّسُولَ مِمَّنْ يَنْقَلِبُ عَلَىٰ عَقِبَيْهِ ۚ وَإِنْ كَانَتْ لَكَبِيرَةً إِلَّا عَلَى الَّذِينَ هَدَى اللَّهُ ۗ وَمَا كَانَ اللَّهُ لِيُضِيعَ إِيمَانَكُمْ ۚ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
ដូច្នោះដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយ ប្រកបដោយយុត្ដិធម៌ ដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើមនុស្សលោក ហើយអ្នកនាំសារ(មូហាំម៉ាត់)ជាសាក្សីលើពួកអ្នក(នៅថ្ងៃបរ-លោក)។ ហើយយើងមិនបានបង្វែរគីបឡាត់ដែលអ្នកធ្លាប់តម្រង់ នោះឡើយ លើកលែងតែដើម្បីយើងសាកល្បងអ្នកដែលដើរតាម អ្នកនាំសារ(មូហាំម៉ាត់)ពីអ្នកដែលប្រឆាំង(មិនតម្រង់គីបឡាត់) តែប៉ុណ្ណោះ។ ហើយតាមការពិតវាជាការធ្ងន់ធ្ងរបំផុត លើកលែង តែបណ្ដាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយ អល់ឡោះនឹងមិនធ្វើឱ្យជំនឿរបស់ពួកអ្នកបាត់បង់ឡើយ។ ពិត ប្រាកដណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ ចំពោះមនុស្សលោក។
តាហ្វសៀរ
ហើយដូចដែលយើងបានបង្កើតឲ្យពួកអ្នក(ប្រជាជាតិព្យាការីមូហាំម៉ាត់)នូវទិសមួយដែលយើងពេញចិត្តឲ្យពួកអ្នកតម្រង់ទៅកាន់នោះដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលល្អប្រសើរ ប្រកបដោយភាពយុត្តិធម៌ ឈរនៅកណ្តាលរវាងប្រជាជាតិទាំងអស់ ទាំងក្នុងគោលជំនឿ ការគោរពសក្ការៈ និងការទំនាក់ទំនង ដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីឱ្យបណ្តាអ្នកនាំសារទាំងអស់របស់អល់ឡោះនៅថ្ងៃបរលោកថា ពិតប្រាកដណាស់ ពួកគេពិតជាបានផ្សព្វផ្សាយដល់ប្រជាជាតិរបស់ពួកគេនូវរាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើឲ្យផ្សព្វផ្សាយដល់ពួកគេពិតមែន ហើយក៏ដើម្បីឱ្យព្យាការីមូហាំម៉ាត់ធ្វើជាសាក្សីលើពួកអ្នកថា ពិតប្រាកដណាស់ គាត់(ព្យាការីមូហាំម៉ាត់)ពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់ៗអ្វីដែលគេ(អល់ឡោះ)បានផ្តល់មកតាមរយៈគាត់មកកាន់ពួកអ្នកពិតប្រាកដមែន។ ហើយយើងមិនបានបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់ គឺពៃទុលមឹកទីស(ក្រុងយេរូសាឡឹម)នោះឡើយ លើកលែងតែដើម្បីឲ្យយើងដឹងថា តើអ្នកណាដែលពេញចិត្តទទួលគោរពតាមបទបញ្ជារបស់អល់ឡោះ ហើយដើរតាមអ្នកនាំសារប៉ុណ្ណោះ។ ហើយជនណាដែលចាកចេញពីសាសនារបស់ទ្រង់ និងដើរតាមចំណង់តណ្ហារបស់ខ្លួនឯងនោះ ពិតប្រាកដណាស់ រូបគេមិនបានគោរពតាមបទបញ្ញត្តិដែលអល់ឡោះបានបង្គាប់ប្រើនោះឡើយ។ ជាការពិតណាស់ ការបង្វែរទិសគិបឡាត់ទីមួយ(គឺទិសគិបឡាត់ដែលបែរឆ្ពោះទៅកាន់ក្រុងយេរូសាឡឹម) វាជារឿងរ៉ាវដ៏ធំធេងបំផុត លើកលែងតែអ្នកដែលអល់ឡោះចង្អុលបង្ហាញរូបគេឲ្យមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ហើយបទបញ្ញត្តិដែលទ្រង់បានដាក់លើខ្ញុំបម្រើរបស់ទ្រង់នោះ តាមពិតគឺមានបុព្វហេតុដ៏អស្ចារ្យ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នកចំពោះទ្រង់បាត់បង់ឡើយ ដែលក្នុងនោះ គឺការប្រតិបត្តិសឡាតរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានប្រតិបត្តិវាមុននឹងការបង្វែរទិសគិបឡាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។ ដូចនេះ ទ្រង់មិនផ្តល់ភាពលំបាកដល់ពួកគេ និងមិនបំបាត់ផលបុណ្យដែលពួកគេបានសាងនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល