សូរ៉ា 2 · ជូស 1

Al-Baqarah · 2:141

تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ

ពួកគេទាំងនោះគឺជាប្រជាជាតិដែលបានកន្លងផុតទៅ ហើយ។ ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេបានសាង ហើយ ពួកអ្នកនឹងទទួលបាននូវអ្វីៗដែលពួកអ្នកបានសាង។ ហើយពួក អ្នកនឹងមិនត្រូវគេសួរអំពីអី្វដែលពួកគេបានសាងនោះឡើយ។

តាហ្វសៀរ

ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកហើយ ហើយពួកគេក៏ទទួលបាននូវអ្វីដែលពួកគេបានសាងកន្លងមកដែរ។ ពិតណាស់ ពួកគេបានទទួលផលទៅតាមទង្វើល្អ ឬទង្វើអាក្រក់ដែលពួកគេបានសាងនោះ ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាងដូចគ្នា។ គេមិនសួរពួកអ្នកពីទង្វើរបស់ពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេសួរពីទង្វើរបស់ពួកអ្នកនោះដែរ ហើយគេមិនយកទោសពៃរ៍នរណាម្នាក់ក្រៅពីរូបគេផ្ទាល់នោះដែរ។ ផ្ទុយទៅវិញ គេនឹងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះតែអ្វីដែលរូបគេបានសាងប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់