សូរ៉ា 2 · ជូស 1
Al-Baqarah · 2:140
أَمْ تَقُولُونَ إِنَّ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطَ كَانُوا هُودًا أَوْ نَصَارَىٰ ۗ قُلْ أَأَنْتُمْ أَعْلَمُ أَمِ اللَّهُ ۗ وَمَنْ أَظْلَمُ مِمَّنْ كَتَمَ شَهَادَةً عِنْدَهُ مِنَ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ឬមួយពួកអ្នកអះអាងថាៈ ពិតប្រាកដណាស់ អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក និងយ៉ាក់កូប និងកូនចៅយ៉ាក់កូបទាំង អស់នោះគឺជាអ្នកកាន់សាសនាយ៉ាហ៊ូទី ឬណាសរ៉នី? ចូរអ្នក(មូហាំ-ម៉ាត់)តបវិញថាៈ តើពួកអ្នកដឹងជាង ឬអល់ឡោះ(ដឹងជាង)? ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានលាក់ភស្ដុតាង ដែលមកពីអល់ឡោះនៅជាមួយគេនោះ? ហើយអល់ឡោះមិន ព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដឡើយ។
តាហ្វសៀរ
ឬក៏ពួកអ្នក(ឱពួកអះលីគីតាប)និយាយថាៈ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងបណ្តាព្យាការីដទៃក្នុងចំណោមកូនចៅពូជអម្បូររបស់ព្យាការីយ៉ាក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា និងណាសរ៉នី(គ្រឹស្ទាន)ឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ តើពួកអ្នកដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចាស់ដឹងច្បាស់ជាង? ប្រសិនបើពួកគេអះអាងថា ពួកគាត់(បណ្តាព្យាការីទាំងនោះ)ស្ថិតនៅលើសាសនារបស់ពួកគេ(ពួកអះលីគីតាប)នោះ ពិតណាស់ ពួកគេបានភូតកុហកហើយ ដោយសារបណ្តាព្យាការីទាំងនោះ ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)និងបានស្លាប់ទៅវិញមុនពេលដែលគេបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)និងគម្ពីរអិនជីលទៅទៀត។ តាមរយៈនេះ គេអាចដឹងថា ជាការពិតណាស់ អ្វីដែលពួកគេបាននិយាយនោះ គឺជាការភូតកុហកទៅលើអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកគេបានលាក់បាំងការពិតដែលគេបានបញ្ចុះទៅលើពួកគេ។ ហើយគ្មាននរណាម្នាក់ដែលជាអ្នកបំពានខ្លាំងបំផុតជាងអ្នកដែលលាក់បាំងការពិតដែលមានក្នុងខ្លួនរបស់គេទាំងដែលគេដឹងថា វានោះគឺមកពីអល់ឡោះ ដូចជាទង្វើរបស់ពួកអះលីគីតាបនេះនោះទេ។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះទង្វើរបស់ពួកអ្នកឡើយ ហើយទ្រង់នឹងតបស្នងទៅចំពោះពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល