សូរ៉ា 2 · ជូស 1
Al-Baqarah · 2:139
قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នក(យ៉ាហ៊ូទី និង ណាសរ៉នី)កំពុងប្រកែកនឹងពួកយើងអំពីរឿង(ជំនឿលើ)អល់ឡោះ ដែលទ្រង់ជាម្ចាស់របស់យើង និងជាម្ចាស់របស់ពួកអ្នកឬ? ហើយ ពួកយើងនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វីរបស់ពួកយើង ហើយពួកអ្នកនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វើរបស់ពួក អ្នក។ ហើយពួកយើងជាអ្នកស្មោះត្រង់ចំពោះទ្រង់តែមួយគត់។
តាហ្វសៀរ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ តើពួកអ្នក(ឱពួកអះលីគីតាប)កំពុងតែប្រកែកជាមួយពួកយើងក្នុងរឿងដែលថា ពិតណាស់ពួកអ្នក គឺជាអ្នកដែលល្អប្រសើរចំពោះអល់ឡោះនិងសាសនារបស់ទ្រង់ជាងពួកយើង ដោយសារតែសាសនារបស់ពួកអ្នក និងគម្ពីររបស់ពួកអ្នកមានមុនឬ? ប្រសិនបើដូច្នេះមែននោះ វាពុំផ្តល់ផលប្រយោជន៍អ្វីឡើយចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ពួកយើងទាំងអស់គ្នា ដោយមិនសម្រាប់ក្រុមណាមួយដាច់ដោយឡែកនោះឡើយ។ សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើងដែលគេមិនសួរពួកអ្នកអំពីវាឡើយ ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នកដែលគេក៏មិនសួរពួកយើងអំពីវាដូចគ្នា។ ហើយបុគ្គលគ្រប់រូប នឹងត្រូវបានគេតបស្នងទៅតាមទង្វើរបស់គេ(ដែលគេបានសាង)។ ហើយពួកយើង គឺជាអ្នកដែលគោរពសក្ការៈ និងគោរពប្រតិបត្តិយ៉ាងស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកយើងមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីមួយនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល